អតីតអនុប្រធានាធិបតីលោក Pence ថារដ្ឋាភិបាលលោក Biden បច្ចុប្បន្ន មានជំហទន់ខ្សោយប្រឆាំងនឹងចិន

បរទេស៖  នៅសប្តាហ៍នេះអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានអំពាវនាវឱ្យមានការបន្ថែមសម្ពាធទៀតទៅលើរដ្ឋាភិបាលក្រុងប៉េកាំងនិងធ្វើយ៉ាងណាកុំឲ្យចិនអាចងបង្កើនឥទ្ធិពលរបស់ខ្លួនកាន់តែធំ។

ក្នុងនោះផងដែរលោក Pence ក៏បានលើកឡើងអំពីបញ្ហានៃកោះតៃវ៉ាន់ផងដែរនិងបានព្រមានថារដ្ឋាភិបាលអាមេរិកបច្ចុប្បន្នក្រោមការដឹកនាំរបស់លោក Joe Biden គឺកំពុងមានភាពទន់ខ្សោយយ៉ាងខ្លាំងចំពោះជំហប្រឆាំងទៅនឹងប្រទេសចិន។

លោកក៏បានទទូចដល់រដ្ឋបាលលោក Biden ដើម្បីពន្លឿនកិច្ចប្រឹងប្រែង ក្នុងការកាត់បន្ថយប្រតិបត្តិការសេដ្ឋកិច្ចអាមេរិក ចេញពីឥទ្ធិពលរបស់ចិន នៅក្នុងឧស្សាហកម្ម ដែលមានសារៈសំខាន់ ចំពោះសន្តិសុខជាតិ ហើយអះអាងថាបច្ចុប្បន្នគឺជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយកោះតៃវ៉ាន់ ដែលតែងតែទាមទារប្រជាធិបតេយ្យនិងការគ្រប់គ្រងដោយខ្លួនឯង។

ក្នុងនោះផងដែរលោកក៏បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនក្នុងការរារាំងឬធ្វើពហិកាមិនចូលរួមនៅក្នុងព្រឹត្តិការណ៍អូឡាំពិតដោយទីក្រុងប៉េកាំងនិងបន្តដាក់ទណ្ឌកម្មថែមទៀតទៅលើរដ្ឋាភិបាលប៉េកាំង៕

#អរគុណសន្តិភាព