Breaking News ៖ វៀតណាមអះអាង Delta variatនឹងធ្វើឲ្យតួលេខឆ្លងស្ទុះឡើងខ្លាំងប៉ុន្មានថ្ងៃខាងមុខនេះ

បរទេស៖ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានប្រកាសថាចំនួនកំណត់ត្រាថ្មីនៃអ្នកឆ្លងកូវីដនៅទីក្រុង ហូជីមិញ នឹងកើនឡើងខ្លាំងនៅប៉ុន្មានថ្ងៃខាងមុខនេះ។

សារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះក៏បានសរសេរដែរថារដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានធ្វើការព្រមានអំពី ស្ថានភាពជំងឺឆ្លងវីរុសនៅ

ក្នុងប្រទេសវៀតណាមនៅពេលនេះគឺចាប់ផ្តើម មានភាពស្មុគស្មាញដោយសារវីរុសបំលែងខ្លួនថ្មី Delta គឺកំពុងតែវាយលុកខ្លាំងរួចទៅហើយក្នុងតំបន់ចំនួន ៥៨ ក្នុងចំណោមតំបន់ចំនួន ៦៣។

លោកបានបន្តថាប៉ុន្មានថ្ងៃចុងក្រោយនេះវាបានវាយលុកខ្លាំងនៅក្នុងទីក្រុងហូជីមិញនិងភាគខាងត្បូងប្រទេសដែលក្នុងនោះក្រុមឆ្លងជាច្រើនបានរកឃើញនៅផ្សារសួនឧស្សាហកម្ម និងតំបន់លំនៅដ្ឋានដែលមានប្រជាជនរស់នៅច្រើន៕

#អរគុណសន្តិភាព