អាជ្ញាធរខេត្តឧត្ដរមានជ័យ អញ្ជើញទទួលអំណោយពីសប្បុរសជន សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ឧត្ដរមានជ័យ៖ នាថ្ងៃពុធទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តឧត្ដរមានជ័យ នាថ្ងៃពុធទី១៤ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីលោក អែម សុគន្ធារ៉ា និងលោកស្រី វង្ស សុម៉ៃទ្រី ម្ចាស់ដេប៉ូតេលា ចិន សាមី, លោក ស៊ឹង សុធា និងលោកស្រី ឆៃ បូរ៉ានី ប្រធានតេលាប្រចាំខេត្តឧត្ដរមានជ័, លោក ឯម ផល្លា និងលោកស្រី គឹម ឡៃហេង អាជីវករលក់គញរឿងសំណង់ រិន ហេង, លោក អ៊ីវ ពៅ និងលោកស្រីវង្ស រីដា ដេប៉ូតេលា ពៅ រីដា(តាមាន់) ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត នូវអាល់កុល ០៥ កាន ទឹកសុទ្ឌ ៥០កេស និងថវិកា៣.០០០.០០០ រៀល (បីលានរៀល) សម្រាប់ប្រើប្រាស់ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ក្នុងខេត្តឧត្ដរមានជ័យ។

ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន ដែលចូលរួមសហការ និងឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋាភិបាល ជាក់ស្តែង នាថ្ងៃនេះបានជួយដល់អាជ្ញាធរខេត្តឧត្ដរមានជ័យ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតទូទាំងប្រទេស ក៏ដូចជាសកលលោក ឱ្យទទួលបានជោគជ័យ។

ឯកឧត្តមសង្ឃឹម និងជឿជាក់ថា សប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្នុងការចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀត៕

#អរគុណសន្តិភាព