ក្រសួងសុខាភិបាល​ប្រកាសថា​ថ្ងៃនេះ គ្មាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ថ្មី​នោះទេ ហើយ​ករណី​ជាសះស្បើយ​ក៏​គ្មាន​ដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​បញ្ជាក់ថា នៅថ្ងៃនេះ​ក្រសួង​មិនមាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី​នោះទេ ហើយក៏​គ្មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​នោះដែរ អ្នកជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មាន​ចំនួន៣នាក់​ដដែល។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង ០៧៖០០ព្រឹក​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ នៅ​កម្ពុជា​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ-១៩ មាន​ចំនួន​សរុប២៧៨នាក់ ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន២៧៥នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចាក់អង្រែ​ចំនួន០១នាក់ មន្ទីរពេទ្យ​ខេត្តសៀមរាប ចំនួន០១នាក់ និង​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ចំនួន០១នាក់៕

#អរគុណសន្តិភាព