ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ បាន​ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​ តាម​ប្រព័ន្ធបច្ចេកវិទ្យា ZOOM​ ដេីម្បី​ពង្រឹង​ការ​ងារ​ដឹង​នាំជាពិសេស​ ការ​ងារ​បច្ចេកទេស​ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ

ភ្នំពេញ៖ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ តែ​ម​ មុឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ បាន​ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​ តាម​ប្រព័ន្ធបច្ចេកវិទ្យា ZOOM​ ដេីម្បី​ពង្រឹង​ការ​ងារ​ដឹង​នាំជាពិសេស​ ការ​ងារ​បច្ចេកទេស​ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ យើង​ឲ្យ​មាន​លក្ខន្តិកៈ​ បទបញ្ជា​ផ្ទៃ​ក្នុង​និង​បទបញ្ជា​គ្រប់គ្រង​ការ​ប្រកួត​ដែល​ជា​បទបញ្ជា​បច្ចេកទេស​សម្រាប់​គ្រប់​គ្រង​ការ​ប្រកួត​។​

ទន្ទឹម​នឹង​នេះ​ដែល​ដោយ​បាន​ទទួល​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​ពី​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ក្រសួង​ប់រំយុវជននិង​កីឡា​ គណៈ​កម្មធិការ​ ជាតិ​អូឡាំពិក​កម្ពុជា​ផង​ដែរនិងមានការ​សំណូមពរ​ទាំង​៥​ ចំនុច​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​មាន​ដូច​ខាង​ក្រោម​

១•អនុវត្ត​ឲ្យ​បាន​នូវ​ច្បាប់​ប្រកួត​ បទបញ្ជា​បច្ចេកទេស​ក្នុង​កាប្រកួត​

២.ត្រូវ​កាត់​សេចក្ដី​ដោយ​យុត្តិធម៌​បំផុត​

៣.បែងចែក​ភារកិច្ច​រវាង​ សហព័ន្ធ​ ទូរទស្សន៍​ និង​ អ្នក​ឧបត្ថម្ភ​គាំទ្រ​

៤.​បន្តពង្រឹង​ គុណភាព​ មន្ត្រី​ បច្ចេកទេស​

៥.មាន​វិធាន​ការ​ណ៍លេីក​ទឹក​ចិត្ត​ ចំពោះ​មន្ត្រី​ដែល​ សកម្ម​និង​មាន​វិធាន​ការណ៍​ អប់រំ​ណែនាំ​ ព្រមទាំង​ពង្រឹង​ចំពោះ​មន្ត្រី​ទាំង​ឡាយ​ណាដែល​អសកម្ម​។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​មាន​ ការ​ អញ្ជើញ​ចូលរួម​ ពី​សំណាក់​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ អនុប្រធាន​សហព័ន្ធ​​ អគ្គ​លេខាធិការ​សហព័ន្ធ​ អគ្គអគ្គហេរញ្ញិក​ សមាជិកប្រតិបត្តិ​ ស្នងការប្រកួតតាម​ស្ថានីយ​ទូរទស្សន៍​និង​ គណៈវិនិច្ឆ័យ​ របស់​សហព័ន្ធ​ផង​ដែរ​៕

#អរគុណសន្តិភាព