សេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ស្តីពីការបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ក្រោយពីមន្ត្រីសុខាភិបាលបានវិចខ្ចប់សពអ្នកជំនឺកូវីដ-១៩  បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរួចរាល់ ក្រុមគ្រួសារ អាចទទួលយកសពទៅបូជានៅទីកន្លែង ដែលបានកំណត់ដូចខាងក្រោម៖

១. វត្តអង្គតាមិញ ស្ថិតនៅភូមិតោកបំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ.

២. វត្តគោកបញ្ជាន់ ស្ថិតនៅផ្លូវវេងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ

៣. វត្តជន្លង់ម្លូ ស្ថិតនៅភូមិព្រៃរងៀង សង្កាត់ភ្លើងចេះរទេះ ខណ្ឌកំបូល

៤. វត្តក្រាំងធ្នង់ ស្ថិតនៅសង្កាត់ក្រាំងធ្ងង់ ខណ្ឌសែនសុខ ។

បញ្ជាត់ ក្រុមគ្រួសារបងប្អូនសាប់ញាតិរបស់សពអ្នកជំនឺកូរីដ-9 ត្រូវបានអនុញ្ញាតអោយចូលរួមក្នុងពិធីបុណ្យសព បានត្រឹមតែ ១០នាក់ប៉ុណ្ណោះ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ៕

#អរគុណសន្តិភាព