ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញចុះពិនិត្យ មជ្ឈមណ្ឌល ស៊ូន នឹង ដែលបានរៀបចំរួចរាល់ សម្រាប់ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩

ខេត្តកោះកុង​៖​  ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត ឯកឧត្តម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះពិនិត្យ មជ្ឈមណ្ឌល ស៊ូន នឹង ដែលបានរៀបចំរួចរាល់ សម្រាប់ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលរៀបចំ និងគាំទ្រពីមូលនិធិ ឆ្មារបាត់៕

#អរគុណសន្តិភាព