យុទ្ធនាការវ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១០ កក្កដា ២០២១ បានចាក់ដូសទី១ជូនប្រជាពលរដ្ឋ១៤៨.១៣០នាក់ នៅក្នុងខេត្តសៀមរាប

សៀមរាប៖ គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីបានការផ្តល់វ៉ាក់សាំងការពារកូវីដ-១៩ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសរួចមក រដ្ឋបាលខេត្តបានរៀបចំនិងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាពីរជំហាន ក្នុងនោះជំហានទី១ ចាក់ជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាបចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១តទៅ និងដំណាក់កាលទីពីរចាក់ជូនប្រជាពលរដ្ឋតាមបណ្តាស្រុកទាំង១១ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១កន្លងមកផងដែរ។

ជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំងក្នុងខេត្តសៀមរាប គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានសរុបចំនួន ១៤៨ ១៣០នាក់ ស្រី ៧៧ ៤៣៣នាក់ ក្នុងនោះ ៖

១-ក្រុងសៀមរាប ចាប់ដំណើរការពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ១១៣ ១៩២នាក់ ស្រី ៥៩ ១៥៨នាក់

២-ស្រុកក្រឡាញ់ ចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៨៨៨នាក់ ស្រី ៤៥១នាក់

៣-ស្រុកជីក្រែងចាប់ដំណើរចាក់ពីថ្ងៃទី១៦ ខែកក្កដា ២០២១ សរុបចំនួន ២ ៣០២នាក់ ស្រី ១ ២២៩នាក់

៤-ស្រុកអង្គរធំ ចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៧៣៧នាក់ ស្រី ៤៣៧នាក់

៥-ស្រុកបន្ទាយស្រី ចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៤ ៤៧៦នាក់ ស្រី ២ ៥៤២នាក់

៦-ស្រុកអង្គរជុំ ចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ២ ៨៥៨នាក់ ស្រី ១ ៥០៥នាក់

៧-ស្រុកពួកចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ១ ៨៩៦នាក់ ស្រី ៨០៩នាក់

៨-ស្រុកប្រាសាទបាគងចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ១៣ ៩០៣នាក់ ស្រី ៧ ០៧៣នាក់

៩-ស្រុកស្រីស្នំចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៣ ០១៨នាក់ ស្រី ១ ៧៧០នាក់

១០-ស្រុកសូទ្រនិគមចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ១ ៥៣៥នាក់ ស្រី ៨0៦នាក់

១១-ស្រុកស្វាយលើ ចាប់ដំណើរការនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៦៦៧នាក់ ស្រី ៣១០នាក់

១២-ស្រុកវ៉ារិន ចា់ដំណើរការនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ២ ៦៤៨នាក់ ស្រី ១ ៣៤៣នាក់

ដោយឡែកចំពោះអ្នកដែលពុំអាចចាក់វ៉ាក់សាំងទូទាំងខេត្តសៀមរាប បានដោយសារបញ្ហាសុខភាពចំនួន ១ ៨៥៨នាក់ ស្រី ១ ៥២០នាក់។

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តសៀមរាបទាំងអស់ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។ ជាមួយនឹងការចាក់វ៉ាក់សាំងនេះ គឺជាការការពារខ្លួនរួចផុតពីការឆ្លងជំងឺដែលធ្វើឱ្យធ្ងន់ធ្ងរ និងជៀសផុតពីការបាត់បង់ជីវិត ម្យ៉ាងទៀត ក៏ជាការចូលលរួមកាត់ផ្តាច់ជំងឺកូវីដ-១៩ ក្នុងសហគមន៍យើង។

ជាមួយនឹងការផ្តល់វ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក្រុមការងារចាក់វ៉ាក់សាំង ពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនគិតថាប្រជាពលរដ្ឋជួបទុក្ខលំបាកយ៉ាង ក៏សម្តេចនៅតែគិតគូប្រជាពលរដ្ឋជានិច្ច។

រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការក្នុងការអនុវត្តនូវវិធានការខាងលើឱ្យខ្ជាប់ខ្ជួន ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ និងជៀសវាងការឆ្លងជំងឺជាយថាហេតុ។ ម្យ៉ាងវិញទៀតក៏ដូចជាការការពារខ្លួនយើង គ្រួសារយើង និងសហគមន៍យើង ពិសេសការកាត់ផ្តាច់ជំងឺកូវីដ-១៩ចេញពីសហគមន៍យើង ដើម្បីយើងរស់រានមានជីវិតដូចកាលពីមុន៕

#អរគុណសន្តិភាព