បាញ់ប្រហារគ្នានៅរដ្ឋកាលីហ្វ័រញ៉ាស្លាប់ម្នាក់និងរបួស៣នាក់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាមនុស្សម្នាក់បានបាត់បង់ជីវិតនិងប្រមាណជា៣នាក់ទៀតបានទទួលរងរបសនៅក្នុងហេតុការណ៍បាញ់ប្រហារគ្នានៅក្នុងទីក្រុងWalnut Creek ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។

មន្ត្រីប៉ូលីសក្នុងស្រុកបានឆ្លើយតបទៅនឹងហេតុការណ៍នេះភ្លាមៗក្រោយទទួលបានរបាយការន៍នេះនៅវេលាម៉ោងប្រមាណជា១និង៣៧នាទីម៉ោងក្នុងស្រុកអាមេរិក។

ប្រភពដដែលបានបញ្ជាក់ទៀតថាមនុស្សម្នាក់បាត់បង់ជីវិតភ្លាមនៅនឹងកន្លែងកើតហេតុហើយ៣នាក់ទៀតត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យហើយមកដល់ពេលនេះគេមិនទាន់អាចបញ្ជាក់ពីមូលហេតុច្បាស់អំពីការបាញ់ប្រហារគ្នានេះនៅឡើយទេ៕

#អរគុណសន្តិភាព