អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះត្រួតពិនិត្យទីតាំងមួយចំនួន និងទីតាំងត្រៀមសាងសង់ស្ថានីយ៍ចម្រោះទឹកកង្វក់

ខេត្តព្រះសីហនុ៖ ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យ រង្វង់មូលព្រះបដិមា ឧមាមហេស្វរ រង្វង់មូលព្រះថោង និងរង្វង់មូលសីហរាជមុខបី ។ បន្ទាប់មកឯកឧត្តម អភិបាលខេត្ត​ បានបន្តពិនិត្យទីតាំងត្រៀមសាងសង់ស្ថានីយ៍ចម្រោះទឹកកង្វក់ទី៣ ស្ថិត​នៅ​សង្កាត់លេខ៤ និងស្ថានីយ៍ចម្រោះទឹកកង្វក់ទី១ ស្ថានីយ៍ចម្រោះទឹកកង្វក់ទី២ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ៕
#អរគុណសន្តិភាព