ប៉ង់តាហ្គោន៖អាមេរិកបន្តវាយប្រហារតាមអាកាសជួយគាំទ្រអាហ្គានីស្ថាននៅឡើយ

បរទេស៖   យោងតាមការបញ្ជាក់របស់មន្ទីរប៉ង់តាហ្គោនរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថាកងកម្លាំងយោធាអាមេរិកនៅតែបានបន្តជួយគាំទ្រដល់ការវាយប្រហារតាមអាកាសគាំទ្រដល់កងកម្លាំងយោធារក្សាសន្តិសុខអាហ្គានីស្ថានឬ ANDSF នៅឡើយប៉ុន្មានថ្ងៃចុងក្រោយនេះ។

អ្នកនាំពាក្យរបស់ប៉ង់តាហ្គោនលោក John Kirby បាននិយាយថា៖ប៉ុន្មានថ្ងៃចុងក្រោយនេះពួកយើងបានធ្វើសកម្មភាពជាច្រើនតាមរយៈការវាយប្រហារតាមអាកាសដើម្បីគាំទ្រដល់ ANDSF នៅឡើយ។ទោះបីជាយ៉ាងណាក្តីលោក Kirby មិនបានផ្តល់ព័ត៌មានលំអិតអំពីការវាយប្រហារនេះឡើយ។

មន្ត្រីយោធាម្នាក់ដែលបានថ្លែងប្រាប់ក្រុមអ្នកកាសែតក៏បានលើកឡើងដូចគ្នាដែរថាអាមេរិកពិតជាបានបើកការវាយប្រហារតាមអាកាសពិតមែនដើម្បីជួយដល់ANDSF កាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ហើយអាចមានចំនួនលើសពី៤ដង។

គួរឲ្យដឹងដែរថាការវាយប្រហារតាមអាកាសនេះបានធ្វើឡើងនៅពេលដែលកងកម្លាំងយោធារបស់អាមេរិកត្រូវបានគេមើលឃើញថាបានដកវត្តមានស្ទើរតែទាំងអស់ទៅហើយចេញពីប្រទេសអាហ្គានីស្ថាន៕

#អរគុណសន្តិភាព