នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញចូលរួមប្រគេនទៀនព្រះវស្សា និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៤វត្ត ក្នុងឃុំស្នួល ស្រុកស្នួល

ក្រចេះ៖ ព្រឹកថ្ងៃសៅរ៍ទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្ដម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្នួល ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ អភិបាលស្រុក ប្រធានមន្ទីរ អង្គភាព និងពុទ្ធបរិស័ទបានយកនូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៤វត្ត ដែលស្ថិតនៅក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដែលពិធីនេះដែរបានប្រារព្វឡើងនៅវត្តសទ្ធារង្សីខិត្តិយារាម (ហៅវត្តផ្សារស្នួល)។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្ដម លី ផល្លា បានលើកឡើងថាក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូរធាបានចូលរួមកសាងទីវត្តអារាម ឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។

ឆ្លៀតក្នុងឪកាសនោះដែរឯកឧត្ដម បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល(៣ការពារ ៣កុំ) និងការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ COVID-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថា ឯកឧត្ដម ព្រមទាំងសហការី បានប្រគេនទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំង០៤វត្ត ដោយក្នុងមួយវត្តប្រគេនទៀនវស្សា១គូរ, ទៀនតូច១គក្រ, ទេយ្យវត្ថុ១, អង្ករ៥០គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១កេស, ទឹកក្រូច១កេស, ត្រីខ១យួរ, ទឹកត្រី១យូរ, ទឹកសុីអុីវ១យួរ, តែ៣កញ្ចប់, ទឹកដោះគោ១០កំប៉ុង, ស្កស៤គីឡូក្រាម, សាប៊ូលាងចាន១កាន, ប្រេងម៉ាស៊ូត២០លីត្រ បច្ច័យកសាងចំនួន២០ម៉ឺនរៀល បច្ច័យសម្រាប់វត្តចំនួន១០មុឺនរៀល បច្ច័យប្រគេនព្រះសង្ឃ៦ម៉ឺនរៀល ជូនលោកតាអាចារ្យ លោកតា លោកយាយ ក្នុងម្នាក់ៗ ថវិកា២ម៉ឺនរៀល សរុបថវិកាទាំងអស់ចំនួន ៤,៨៨០,០០០រៀល (បួនលានប្រាំបីរយប៉ែតសិបពាន់រៀល)៕

#អរគុណសន្តិភាព