ចិនរិះគន់ឧបាយកលនយោបាយអាមេរិកលើបញ្ហារាតត្បាតនៅឯក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ

បរទេស៖  ប្រទេសចិនកាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើការរិះគន់ចំៗទៅលើអាមេរិកចំពោះល្បិចកិចកលរបស់ខ្លួនដើម្បីទាញយកបញ្ហារាតត្បាតដោយកូវីដទៅជាគោលបំណងនយោបាយហើយអះអាងថាវានឹងខិតជិតមកដល់ពេលវិនាសនិងបរាជ័យហើយ។

លោក Dai Bing អនុប្រធានតំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងប្រាប់ទៅកាន់អង្គប្រជុំរបស់យូអិនថា៖ពួកយើងចង់បញ្ជាក់ប្រាប់អាមេរិកថាឧបាយកលនយោបាយរបស់គេគឺមិនអាចនឹងប្រយុទ្ធប្រឆាំងជោគជ័យជាមួយនឹងបញ្ហារាតត្បាតបាននោះទេ ហើយអាចជួយគាំទ្រដល់កិច្ចការងារនេះបានតិចតួចប៉ផុតដែលមានន័យថាវាឈានទៅដល់ទីបញ្ចប់ទាំងបរាជ័យ។

លោក Dai ក៏បានបន្តធ្វើការរិះគន់ទៅលើសហរដ្ឋអាមេរិកផងសាជាថ្មីថាបានរំលោភបំពានទៅលើទំរង់ការងាររបស់យូអិនដោយបានប្រើប្រាស់ឡេសក្នុងការសិក្សាទៅលើប្រភពដើមនៃវិរុសកូវីដទៅជាឧបាយកលនយោបាយជំនួសវិញ។

ប្រទេសចិនកន្លងមកបានចូលរួមយ៉ាងសកម្មរួចទៅហើយជាមួយនឹងកិច្ចការងាររបស់អន្តរជាតិក្នុងការស្វែងរកពីប្រភពពិតរបស់វិរុសកូវីដដោយបានអញ្ជើញក្រុមការងារជំនាញរបស់អង្គការពិភពលោក WHO ដល់ទៅ២ដងរួចមកហើយក្នុងការស្រាវជ្រាវ៕

#អរគុណសនត្តិភាព