សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណចំពោះ Dr. Dongmyung Kim និង Mr. Youn KYUNG-HEE ដែលបានឧបត្ថម្ភ ម៉ាស់ចំនួន ២៧កេស ជូនកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណចំពោះ Dr. Dongmyung Kim និង Mr. Youn KYUNG-HEE ដែលបានឧបត្ថម្ភ ម៉ាស់ចំនួន ២៧កេស (ស្មើនឹង ២០,២៥០បន្ទះ) ជូនកាកបាទក្រហមកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ក្នុងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនតាមសហគមន៍ អំពីវិធីការពារខ្លួនពីជំងឺកូវីដ-១៩ ដែលជាផ្នែកមួយនៃការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ដើម្បីបញ្ឈប់ការរីករាលដាលជំងឺកូវីដ-១៩៕

#អរគុណសន្តិភាព