ក្រសួងអប់រំដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារស្រាវជ្រាវស្ដីពី “ការវិភាគស្ថានភាពយុវជននៅកម្ពុជា”

ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារស្រាវជ្រាវស្ដីពី “ការវិភាគស្ថានភាពយុវជននៅកម្ពុជា” ។

អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន បានរៀបចំពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារស្រាវជ្រាវស្ដីពី “ការវិភាគស្ថានភាពយុវជននៅកម្ពុជា” នេះ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អនុប្រធានប្រចាំការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួម ពីសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន មកពីក្រសួង ស្ថាប័ន មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត អង្គការជាតិ អន្តរជាតិជាដៃគូអភិវឌ្ឍ និងអង្គការយុវជនមួយចំនួន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ ពីសារសំខាន់ នៃឯកសារស្រាវជ្រាវនេះសម្រាប់គ្រប់អ្នកពាក់ព័ន្ធ ដែលបានផ្ដោតទៅលើចំណុចអាទិភាព ដូចជា និន្នាការការអប់រំ សុខភាព និងការចូលរួមរបស់យុវជន។ គួរបញ្ជាក់ថា ឯកសារស្រាវជ្រាវស្ដីពី “ការវិភាគស្ថានភាពយុវជននៅកម្ពុជា” ត្រូវបានបង្កើតឡើងក្នុងគោលបំណងជាជំនួយដល់ការជំរុញ ដៃគូអភិវឌ្ឍសិក្សាពីលទ្ធភាពក្នុងការចូលរួមវិនិយោគលើវិស័យអភិវឌ្ឍយុវជន ដើម្បីឱ្យយុវជនកម្ពុជាទទួលបាននូវចំណេះជំនាញបន្ថែម ទៀតក្នុងយុគសម័យឌីជីថល៕

#អរគុណសន្តិភាព