យុវជនគណបក្សប្រជាជនថ្នាក់កណ្តាល ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការ គណបក្សនយោបាយក្នុងការរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច» ជាមួយបក្សកុម្មុនិស្តចិន និងបក្សនយោបាយនៅអាស៊ីអាគ្នេយ៍

សន្តិភាព Avatar

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល, លោក គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា សមាជិកអចិន្រ្តៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការជាតិ-អន្តរជាតិ នៃយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូនៃផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការជាតិ នៃយុវជនគណបក្សថ្នាក់កណ្តាល ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការគណបក្សនយោបាយក្នុងការរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច» ជាមួយនឹងបក្សកុម្មុនិស្តចិន និងគណបក្សនយោបាយនៅអាស៊ីអាគ្នេយ៍ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងណានីង ខេត្តក្វាងស៊ី តាមប្រព័ន្ធវីដេអូ។

កិច្ចពិភាក្សានេះត្រូវបានធ្វើឡើនាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានអញ្ជើញចូលរួមដោយតំណាងគណបក្សនយោបាយ និងរដ្ឋាភិបាលក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសអាស៊ីខាងត្បូង។

កិច្ចពិភាក្សាស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការគណបក្សនយោបាយក្នុងការរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច» ត្រូវបានរៀបចំដោយបក្សកុម្មុនិស្តចិន ក្នុងគោលបំណងបង្កើតការឯកភាពនយោបាយនៃការសម្របសម្រួល និងសាមគ្គីភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩ ក្នុងតំបន់ និងការបង្កើនមិត្តភាពរវាងគណបក្សនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស ដើម្បីពង្រឹង និងជំរុញការស្តារសេដ្ឋកិច្ច ការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕

សន្តិភាព Avatar

Leave a Reply

Your email address will not be published. Required fields are marked *

Author Profile

John Doe

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam.

Latest posts
Search
Tags

កម្ពុជា (14)កាកបាទក្រហមកម្ពុជា (24)កូរ៉េខាងត្បូង (9)ក្រសួងទេសចរណ៍ (9)ក្រសួងធនធានទឹក (8)ក្រសួងបរិស្ថាន​ (10)ក្រសួងមហាផ្ទៃ (11)ក្រសួងសុខាភិបាល (40)ក្រសួង​អប់រំ (10)ខេត្តកណ្តាល (9)ខេត្តកំពង់ឆ្នាំង (8)ខេត្តកំពត (10)ខេត្តក្រចេះ (8)ខេត្តបាត់ដំបង (11)ខេត្តព្រះសីហនុ (17)ខេត្តមណ្ឌលគិរី (8)ខេត្តសៀមរាប (24)គ.ជ.ប (10)ចិន (19)ជប៉ុ​ន (16)ទឹកជំនន់ (9)បោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក (10)ប្រទេស​ចិន (10)ព្រះសីហនុ (8)ភ្នំពេញ (45)លោក​បៃ​ដិ​ន​ (13)សម្ដេចតេជោ ហ៊ុន សែន (28)សម្ដេច​ក្រឡាហោម ស ខេង (11)សម្ដេច​តេ​ជោ ហ៊ុន សែន (16)សម្តេចតេជោ ហ៊ុន សែន (20)សម្តេច​តេ​ជោ (19)សម្តេច​តេ​ជោ ហ៊ុន សែន (36)សហរដ្ឋអាមេរិក (45)អរគុណសន្តិភាព (17)អាជ្ញាធរ​ជាតិ​អប្សរា (10)អាមេរិក (31)អំណោយ (10)ឯកឧត្តម ជាវ តា​យ (8)ឯកឧត្តមប៉ាន់ខែម ប៊ុនថន (12)ឯកឧត្តម ម៉ៅ ធនិន (8)ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត (8)​កូ​វីដ-១៩ (208)​លោក​ត្រាំ (20)​វ៉ាក់សាំង (13)​វ៉ាក់សាំង​កូ​វីដ-១៩ (15)