លោកស្រី ម៉ែន សំអន សង្ឃឹមថាសហគ្រិនចិន-កម្ពុជា នឹងវិនិយោគក្នុងគម្រោង «ពាណិជ្ជកម្មអេឡិចត្រូនិកផ្លូវសូត្រ» ក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»

សន្តិភាព Avatar

លោកស្រីកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបង្ហាញក្តីសង្ឃឹមថា សហគ្រិនចិន-កម្ពុជា នឹងវិនិយោគ និងសហការក្នុងគម្រោង «ពាណិជ្ជកម្មអេឡិចត្រូនិកផ្លូវសូត្រ» ក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»

ការបង្ហាញក្តីសង្ឃឹមបែបនេះរបស់លោកស្រី ម៉ែន សំអន បានធ្វើឡើងនៅក្នុងឱកាសលោកស្រី បានអញ្ជើញថ្លែងសារពិសេសក្នុងកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិកផ្លូវសូត្រឆ្នាំ២០២១ នៅស៊ីអាន ពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិចិនលើកទី២១ សន្ទនាសហគ្រាស និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដែលរៀបចំឡើងនៅខេត្ត ហ្វូជៀន ប្រទេសចិន កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

ប្រធានបទ «កិច្ចសន្ទនាផ្លូវសូត្រ អ៊ី-ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការពហុភាគីស៊ីជម្រៅ» សន្និសីទនេះ នឹងអនុវត្តសកម្មភាពពិភាក្សា និងផ្លាស់ប្តូរសហគ្រាសរដ្ឋាភិបាល តាមអ៊ិនធរណេត និងក្រៅបណ្តាញ និងតាមរយៈការស្ថាបនារួមគ្នា នូវខ្សែក្រវ៉ាត់និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ ដោយបានធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការកសាងសហគមន៍ ដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ និងរួបរួមគ្នា និងសហការឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ។

លោកស្រី ម៉ែន សំអន បានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថា ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន មានប្រវត្តិយូរអង្វែង។ ប្រទេសចិន គឺជាប្រទេសម្ចាស់ជំនួយធំបំផុតរបស់ប្រទេសកម្ពុជា និងជាប្រទេសម្ចាស់ជំនួយមនុស្សធម៌ ព្រមទាំងជាប្រភពទេសចរណ៍ និងវិនិយោគិនបរទេសធំបំផុតរបស់កម្ពុជា។

បច្ចុប្បន្នរដ្ឋាភិបាលទាំងពីរ កំពុងសហការយ៉ាងជិតស្និទ្ធលើវិស័យផ្សេងៗក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នៅខែវិច្ឆិកាឆ្នាំ២០១៧ ប្រទេសកម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមអេឡិចត្រូនិកក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈ ស្តីពីគោលនយោបាយសហប្រតិបត្តិការអាជីវកម្ម និងការកសាងសមត្ថភាព ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់និងផ្លូវ»។ ដើម្បីលើកកម្ពស់ ការអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិច ជាមួយនឹងភាពទាក់ទាញនៃធនធានធម្មជាតិកម្លាំងពលកម្មវ័យក្មេង និងច្បាប់វិនិយោគថ្មីដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវកម្មរាជរដ្ឋាភិបាលកម្ពុជាកំពុងទាក់ទាញ និងស្វាគមន៍វិនិយោគិនមកពីទូទាំងពិភពលោករួមទាំងវិនិយោគិនចិន ផងដែរ។

លោកស្រី ម៉ែន សំអន ក៏បានសម្តែងក្តីសង្ឃឹមថា តាមរយៈវេទិកានេះ វិនិយោគិនចិន ជាពិសេសសហគ្រិននៅខេត្ត ហ្វូជៀន អាចស្វែងយល់ពីសក្តានុពលរបស់ប្រទេស នៅតាម «ខ្សែក្រវ៉ាត់ និងផ្លូវ» ស្វែងរកឱកាសក្នុងគម្រោ

សន្តិភាព Avatar

Leave a Reply

Your email address will not be published. Required fields are marked *

Author Profile

John Doe

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam.

Latest posts
Search
Tags

កម្ពុជា (14)កាកបាទក្រហមកម្ពុជា (24)កូរ៉េខាងត្បូង (9)ក្រសួងទេសចរណ៍ (9)ក្រសួងធនធានទឹក (8)ក្រសួងបរិស្ថាន​ (10)ក្រសួងមហាផ្ទៃ (11)ក្រសួងសុខាភិបាល (40)ក្រសួង​អប់រំ (10)ខេត្តកណ្តាល (9)ខេត្តកំពង់ឆ្នាំង (8)ខេត្តកំពត (10)ខេត្តក្រចេះ (8)ខេត្តបាត់ដំបង (11)ខេត្តព្រះសីហនុ (17)ខេត្តមណ្ឌលគិរី (8)ខេត្តសៀមរាប (24)គ.ជ.ប (10)ចិន (19)ជប៉ុ​ន (16)ទឹកជំនន់ (9)បោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក (10)ប្រទេស​ចិន (10)ព្រះសីហនុ (8)ភ្នំពេញ (45)លោក​បៃ​ដិ​ន​ (13)សម្ដេចតេជោ ហ៊ុន សែន (28)សម្ដេច​ក្រឡាហោម ស ខេង (11)សម្ដេច​តេ​ជោ ហ៊ុន សែន (16)សម្តេចតេជោ ហ៊ុន សែន (20)សម្តេច​តេ​ជោ (19)សម្តេច​តេ​ជោ ហ៊ុន សែន (36)សហរដ្ឋអាមេរិក (45)អរគុណសន្តិភាព (17)អាជ្ញាធរ​ជាតិ​អប្សរា (10)អាមេរិក (31)អំណោយ (10)ឯកឧត្តម ជាវ តា​យ (8)ឯកឧត្តមប៉ាន់ខែម ប៊ុនថន (12)ឯកឧត្តម ម៉ៅ ធនិន (8)ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត (8)​កូ​វីដ-១៩ (208)​លោក​ត្រាំ (20)​វ៉ាក់សាំង (13)​វ៉ាក់សាំង​កូ​វីដ-១៩ (15)