ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ដេីម្បីពិនិត្យដោះស្រាយការងារចាំបាច់មួយចំនួន​

ខេត្តកែប, ព្រឹកថ្ងៃសុក្រ​ ៤កេីត​ ខែភទ្របទ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ដេីម្បីពិនិត្យដោះស្រាយការងារចាំបាច់មួយចំនួន​ពាក់ព័ន្ធនឹង ៖

– ការត្រៀមបេីកដំណេីរការសាលារៀនឡេីងវិញ​
– ការគ្រប់គ្រងទប់ស្កាត់ការកាប់​ទន្រ្ទានព្រៃឈេី​ ព្រៃកោងកាងដោយខុសច្បាប់​
– ការទប់ស្កាត់ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកែប
– បញ្ហាផ្សេងៗ ៕