ព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរសម្តេចតេជោ ទទួលបានមេដាយមាសសន្តិភាពពិភពលោក

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងទឹកព្រះទ័យសោមនស្សរីករាយ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា ដែលបានទទួលមេដាយមាសសន្តិភាពពិភពលោក «World Summit Peace» ក្នុងនាមជាសហប្រធានសម្រាប់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោក ឆ្នាំ២០២១ ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមមប្រធានបទស្តីពី”សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។