កុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ ចំនួន១,៧១២,៤៥៥នាក់នៅទូទាំងប្រទេសទទួលបានការចាក់វ៉ាក់សាំង

រយៈពេល៤៤ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ១,៧១២,៤៥៥នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន ១១,៤៧០,៦៥៣នាក់ (គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា)។