អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ១,៩០៩លានដុល្លារ ក្នុងរយៈពេល ៨ខែ

រយៈពេល៨ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបាន ១,៩០៩លានដុល្លារអាមេរិក ដែលស្មើនឹងជាង៨៥ភាគរយនៃច្បាប់ថវិកាជាតិ ឆ្នាំ២០២១ ហើយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ថយចុះ៨ភាគរយ។

ដោយឡែកសម្រាប់ការប្រមូលចំណូលពន្ធ ក្នុងខែសីហា ឆ្នាំ២០២១ ទទួលបានចំណូលយ៉ាងល្អប្រសើរចំនួន ១៩២លានដុល្លារអាមេរិក ចំនួននេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារចាត់ទុកថា ជាតួលេខលើសផែនការប្រចាំខែ ហើយថាជាធម្មតាខែសីហា គឺជាខែប្រមូលចំណូលពន្ធបានកម្រិតទាប៕