អាជ្ញាធរស្ទឺងត្រែង និងប្រជាសហគមន៍ជនជាតិដើមភាគតិច ចង់អភិវឌ្ឍបឹងវាលរំពេ ទៅជាតំបន់អេកូទេសចរណ៍វប្បធម៌បែបធម្មជាតិ

ស្ទឺងត្រែង៖ បាតុភូតបឹងវាលរំពេ បានធ្វើឲ្យអាជ្ញាធរពាក់ព័ន្ធនិងប្រជាសហគមន៍ជនជាតិដើមភាគតិច ចង់ធ្វើការអភិវឌ្ឍតំបន់នេះប្រែក្លាយទៅជាតំបន់អេកូទេសចរណ៍វប្បធម៌បែបធម្មជាតិ ព្រោះនៅខែវស្សាទឹករីងខះអស់សម្រាប់ខែប្រាំងទឹកឡើងលិចផលដំណាំក៏មាន ហើយមិន ទាន់មានផ្នែកជំនាញឬអ្នកវិទ្យាសាស្ត្រណាមកធ្វើការសិក្សាឡើយ។

កាលពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២១ លោកសុវណ្ណពិសិដ្ឋ អភិបាលស្រុកសេ សានខេត្តស្ទឹងត្រែងបានបញ្ជាក់ថា អាជ្ញាធរស្រុកបានអំពាវនាវរកដៃគូមកចូលរួមអភិវឌ្ឍន៍ហើយ។ កាលពីខែសីហាកន្លងមក មានក្រុមហ៊ុនឯកជនចំនួនពីរ បានមក ពិគ្រោះយោបល់គ្នាដើម្បីធ្វើការអភិវឌ្ឍតំបន់នេះឲ្យក្លាយទៅជាតំបន់អេកូទេស ចរណ៍ធម្មជាតិបែបជនជាតិដើមភាគតិច។

លោកបន្តថា៖ គម្រោងនេះបន្ទាប់ពីបានធ្វើការសិក្សារួចមក ស្ថាប័នពាក់ព័ន្ធ បានចុះមកវាស់វែង ដីទំហំបឹងនេះទុកធ្វើការអភិរក្ស និងអភិវឌ្ឍន៍ផ្នែកវិស័យទេសចរណ៍ បែបជន ជាតិនៅមូលដ្ឋានផ្ទាល់។

លោក វ៉ាន់ វែង តំណាងឲ្យប្រជាពលរដ្ឋជនជាតិព្រៅ នៅភូមិកាតូតបានសាទរ ជា មួយគម្រោងអភិវឌ្ឍវិស័យទេសចរណ៍មួយនេះ ព្រោះពេលរៀបចំបានហើយ អាចជួយកែប្រែជីវភាពរស់នៅរបស់ពួកគាត់ ឲ្យមានការប្រែមុខមាត់ថ្មី និងបានអភិរក្សបឹងវាលរំពេនេះទុកជាមរតកដូនតាផងព្រោះតំបន់នេះបងប្អូនជនជាតិមកធ្វើពិធីសែនព្រេនជារៀងរាល់ឆ្នាំ។

គួរំលឹកថា នៅតំបន់ វាលរំពេនេះ ជាកន្លែងរបស់បងប្អូនជនជាតិដើមភាគតិច ជាច្រើនអម្បូរនាំគ្នាមកធ្វើពិធីបួងសួងសុំសេចក្តីសុខពី បារមីនាងតែង និង លោកតាណយ កាលពីសម័យដើម មកក្នុងចន្លោះឆ្នាំ១៩១០ តរៀងមក ហើយបងប្អូនជនជាតិនៅបន្តប្រពៃណីនេះរហូតដល់បច្ចុប្បន្ន ។

សូមបញ្ជាក់ថា បឹងវាលរំពេ ស្ថិតនៅជាប់ផ្លូវជាតិលេខ ៧៨ នៅក្នុងទឹកដីភូមិឃុំកំភុនស្រុកសេសាន ខេត្តស្ទឹងត្រែង បើយើងធ្វើដំណើរពីចំណុចអូរពងមាន់ក្នុងទឹកដីខេត្តស្ទឹង ត្រែងទៅតាមផ្លូវលេខ ៧៨ ប្រមាណតែជាង ០៦ គីឡូម៉ែត្រតែប៉ុណ្ណោះ យើងនឹងទៅដល់បឹងវាលរំពេនេះបច្ចុប្បន្នពុំមានទឹកទេ៕