សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនលោកយាយអាយុ ១០១ឆ្នាំម្នាក់ទៀត នៅកោះកុង ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់អំណោយជូនលោកយាយអាយុ១០១ឆ្នាំ ម្នាក់បន្ថែមទៀត នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស អមដំណើរដោយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង យកទៅប្រគល់ជូននៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។