ខេត្តកោះកុង បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង

លោកស្រី មិថុនា ភូថង បានលើកឡើងថា រដ្ឋបាលខេត្តកោះកុង បានអនុវត្តផែនការជាជំហានៗ ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយចាប់ពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងមកដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ការចាក់វ៉ាក់សាំងសម្រេចបានលទ្ធផលដូចខាងក្រោម៖

*ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ចំនួន៨៧,៥៣៦នាក់ ស្រី ៤០,៩២០នាក់ ស្មើនឹង៩៦.១៧% ធៀបនឹងផែនការគោលដៅ។

*កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន១៣,៥៧៣ នាក់ ស្រី៦,៥៩៩នាក់ ស្មើនឹង៩២.០៥% ធៀបនឹងផែនការគោលដៅ។

*ទន្ទឹមនេះ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៅខេត្តកោះកុង ក៏បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) អាស្ត្រាហ្សេនេកា ចំនួន៩,២២៦នាក់ ស្រី៣,៣៦៦នាក់។