រដ្ឋបាលខេត្តតាកែវ ពិភាក្សាការងារជាមួយតំណាងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជួបប្រជុំពិភាក្សាជាមួយតំណាងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាល ស្តីអំពីគម្រោងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ លើពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅនៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ ក្នុងភូមិសាស្រ្តខេត្តតាកែវ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។