ខេត្តព្រះវិហារបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពល រដ្ឋដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង ជុំទី១

ព្រះវិហារ៖ ខេត្តព្រះវិហារ ប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ជុំទី១ ខណៈលទ្ធផលសម្រេចបានជិត៩៨% ស្មើនឹងប្រជា ពលរដ្ឋសរុបជាង ១៤ ម៉ឺន ៨ ពាន់នាក់។

នាព្រឹកថ្ងៃទី២០ ខែកញ្ញា លោកជំទាវ ឱ វណ្ណឌីន រដ្ឋ លេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងសុខាភិ បាល និងជាប្រធានគណៈ កម្មាធិ ការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពល រដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ជុំទី១ នៅទូទាំងខេត្តព្រះវិហារ។

ពិធីនេះមានការអញ្ជើញចូល រួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ប្រាក់ សុវណ្ណ បានគូសបញ្ជាក់ថា នៅទូទាំងខេត្តព្រះវិហារយុទ្ធនាការនៃការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋទូទៅដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង សម្រេចបាន ១៤៨,៥៧៤នាក់ ស្រ្តីចំនួន ៨៣,១៣១នាក់ ស្មើនឹង ៩៧,៩៩% ធៀបទៅនឹងចំនួនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងសរុប ១៥១,៦២០នាក់ និងចាក់ដូសទី២ ជូនប្រជាពលរដ្ឋបានពេញលេញ ចំនួន ១៣៤,០២៣នាក់ នាក់ស្មើនឹង ៩០,២%។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិ បាល និងជាប្រធានគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានឲ្យដឹងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានគិតគូរពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ សំខាន់ក្នុងបរិបទដែលប្រទេសជាតិកំពុងប្រឈមទៅនឹងការរីករាល ដាលនៃជំងឺកូវីដ-១៩ ស្របទៅតាមយុទ្ធសាស្រ្តទី៦ ក្នុង ចំណោមយុទ្ធសាស្រ្តទាំង ៦ ដែលដាក់ចេញ គឺសម្ដេចបានចាត់គ្រប់វិធានការ និងបានខិតខំស្វែងរកនូវវ៉ាក់សាំងពីបណ្ដាប្រទេសនានា ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយអត្រាឆ្លង និងអត្រាមរណភាពរបស់ប្រជា ពលរដ្ឋពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ។

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ ចាប់ពី១៨ ឆ្នាំឡើងទូទាំងប្រទេសកន្លងមក និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវជនមានអាយុ០៦ ឆ្នាំដល់ អាយុក្រោម ១៨ឆ្នាំ គឺសំដៅទប់ស្កាត់រលកទី៣ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងដើម្បីត្រៀមខ្លួនរស់ជាមួយជំងឺកូវីដ-១៩ ក្នុងគន្លងប្រក្រតីភាពថ្មី និងជាពិសេសសម្រាប់ឈានទៅដល់ការបើកសាលា រៀនឡើងវិញចាប់ពីកម្រិតបឋមសិក្សា ដល់កម្រិតសកលវិទ្យាល័យ។

លោកជំទាវបន្ថែមទៀតថា សមិទ្ធផលដែលទទួលបានសម្រាប់យុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ ១៩ នៅប្រទេសកម្ពុជា គឺជាសមិទ្ធផលមួយគួរឱ្យស្ញប់ស្ញែង ដែលធ្វើឲ្យកម្ពុជាជាប្រទេសមួយក្នុង ចំណោមប្រទេសក្នុងតំបន់អាស៊ាន ដែលទទួលបានជោគជ័យ ក្នុងការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ ១៩។

លោកជំទាវសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ គឺជាយុទ្ធសាស្ត្រដ៏ខ្លាំងមួយ ប៉ុន្តែវាមិនមែនជាដំណោះស្រាយ ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ នោះឡើយ ការចាក់វ៉ាក់សាំងគឺដើម្បីឲ្យសុខភាពរបស់បងប្អូនប្រជាពលរដ្ឋមានភាពមាំទាំ ឲ្យមានភាពស៊ាំនៅក្នុងសហគមន៍ ជាពិសេសភាពស៊ាំនេះគឺជួយកាត់បន្ថយមិនឲ្យឈឺជំងឺធ្ងន់ធ្ងរ ជួយកាត់បន្ថយការចូលសម្រាកនៅមន្ទីរពេទ្យ និងកាត់បន្ថយការស្លាប់ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តន៍នូវវិធាន ៣ ការពារ ៣ កុំ ទោះបីបានចាក់វ៉ាក់សាំងគ្រប់ដូសរួច ក៏ដោយ ព្រោះវីរុសកូវីដ-១៩ អាចឆ្លងចូលមកក្នុងខ្លួនរបស់បងប្អូនប្រជាពលរដ្ឋបានគ្រប់ ពេលវេលា គ្រប់ទីកន្លែង ប្រសិនបើបងប្អូនមិនមានការការពារឲ្យបានត្រឹមត្រូវ៕