សម្ដេចក្រឡា ហោម ស ខេង ចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តបាត់ដំបង

បាត់ដំបង៖ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ បានមានប្រសាសន៍ ក្នុងពិធីប្រកាសចូលកាន់មុខតំ ណែង អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ១១ ខែតុលានេះ បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមកោតសរសើរ ចំពោះឯកឧត្តម ងួន រតនៈ ដែលបានទទួលតំណែងនេះ ក្នុងរយៈពេល ជិត ៤ ឆ្នាំ និងសូមកោតសរសើរចំពោះ ក្រុមប្រឹក្សា គណៈអភិបាល អភិបាលរង និងមន្ត្រីរាជការ ក្រោមឱវាទ ជុំវិញខេត្តទាំង អស់ ក៏ដូចជា ក្រុមការងារ របស់រាជរដ្ឋាភិបាល ចុះជួយខេត្តបាត់ដំបង ដែលបាន ខិតខំយកចិត្តទុកដាក់ជួយជ្រោមជ្រែង ក្នុងការរក្សា និងពង្រឹង ផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តបាត់ដំបង បានយ៉ាងល្អប្រសើរ រាប់ទាំងការ ចូលរួម ដើម្បីការពារនូវបូរណ ភាពទឹកដី ដែលខេត្តបាត់ដំ បង មានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

ទន្ទឹមនឹងនេះ ក៏សូមថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ទោះបីជានៅមាន ចំណុចដែលជាបញ្ហាប្រឈម ខ្លះក៏ពិតមែន តែជាទូទៅ យើងបានខិតខំប្រឹងប្រែង ហើយកាត់បន្ថយនូវ ការលំបាករបស់ប្រជាពល រដ្ឋ បានជាបន្តបន្ទាប់។ សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា ការផ្ទេរ ផ្លាស់ ប្ដូរមុខតំណែង គឺជារឿងធម្ម តាក្នុងជីវភាព នៃការគ្រប់គ្រងរបស់រដ្ឋ ដើម្បីពង្រឹងពង្រីក នូវប្រសិទ្ធភាព នៃការងារ បម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោមសខេង ក៏បានស្នើ ដល់ឯកឧត្តម លោកជំទាវ លោកលោកស្រី ពិសេសក្រុមប្រឹក្សា គណៈអភិបាល ក៏ដូចជាថ្នាក់ដឹកនាំ តាមបណ្ដាមន្ទីរជំនាញ ជុំវិញខេត្តទាំងអស់ ព្រមទាំងអភិបាល នៃគណៈអភិបាលស្រុកក្រុង សូមមេត្តាគាំទ្រ ដើម្បីជំរុញ ការងារស្របតាម គោលការ ណ៍ គោលនយោបាយ របស់រាជរដ្ឋាភិបាល ឲ្យកាន់តែល្អប្រសើរថែមទៀត។

សម្ដេចក្រឡាហោម ក៏បានបញ្ជាក់ ពីការខិតខំ របស់ឯកឧត្តម ងួន រតនៈ ក្នុងការចូលរួម ដើម្បីអនុវត្តវិធានការនានា ពិសេសចំពោះជំងឺកូវីដ ១៩ នៅក្នុងខេត្តបាត់ដំបង ដែលមានព្រំ ប្រទល់ ជាប់នឹងប្រទេសថៃ ហើយក៏មានប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង ទៅធ្វើការនៅប្រទេសថៃ បានចេញចូលជាបន្តបន្ទាប់ ហើយ ក៏មានប្រជាពលរដ្ឋ ពីបណ្ដាខេត្តនានា មួយផ្នែកធំ បានធ្ឆ្លងកាត់ ខេត្តបាត់ដំបងយើងនេះ ធ្វើឲ្យស្ថានភាព នៃជំងឺកូវិត ១៩ បានគំរាមកំហែង មកលើខេត្តបាត់ដំបងយ៉ាងខ្លាំង។

ការទប់ស្កាត់ និងការដោះ ស្រាយបញ្ហានេះ បានដូចសព្វ ថ្ងៃនេះ វាជារឿងមួយ ដែលចេញពីការ ប្ដេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែង ដែលខ្ញុំត្រូវតែលើកទឹកចិត្ត និងសូមឲ្យបន្ត ប្រយុទ្ធប្រឆាំង នឹងជំងឺកូវិត ១៩ នេះ ជាបន្តទៀត រហូតទទួលបាន ជោគជ័យទាំងស្រុង។ សូមបញ្ជាក់ថា ក្នុងព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ និងផ្ទេរភារកិច្ច ឯកឧត្តមសុខលូ ឋានន្តរស័ក ឧត្តមមន្ត្រី ថ្នាក់លេខ ១ ពី អភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ មកជាអភិបាល នៃគណៈអភិបាល ខេត្តបាត់ ដំបង ហើយឯកឧត្តម ងួន រតន: អតីតអភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង បានត្រាស់បង្គាប់ តែងតាំងជាអភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំវិញ ចាប់ពីថ្ងៃ ឡាយព្រះហស្តលេខានេះតទៅ៕