អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត បន្ទាប់ពីខូចខាតដោយសារកត្រា៣
![](https://i0.wp.com/orkunsantepheap.com/wp-content/uploads/2021/10/photo_2021-10-19_20-22-06-3.j.jpg?fit=900%2C600&ssl=1)
សៀមរាប៖កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការជួសជុលច្រកទ្វារចូលខាងកើត នៃប្រាសាទអង្គរវត្ត ឱ្យប្រសើរឡើងវិញ បន្ទាប់រងការខូចខាតដោយសារអាយុកាល កត្តាអាកាសធាតុ និងការបំផ្លាញដោយរុក្ខជាតិផ្សេងៗ។
![](https://i2.wp.com/orkunsantepheap.com/wp-content/uploads/2021/10/photo_2021-10-19_20-22-03-2.j.jpg?ssl=1)
![](https://i1.wp.com/orkunsantepheap.com/wp-content/uploads/2021/10/photo_2021-10-19_20-22-04-2.j.jpg?ssl=1)
![](https://i1.wp.com/orkunsantepheap.com/wp-content/uploads/2021/10/photo_2021-10-19_20-22-04.jpg?ssl=1)
![](https://i1.wp.com/orkunsantepheap.com/wp-content/uploads/2021/10/photo_2021-10-19_20-22-05-2.j.jpg?ssl=1)
![](https://i1.wp.com/orkunsantepheap.com/wp-content/uploads/2021/10/photo_2021-10-19_20-22-05.jpg?ssl=1)
![](https://i1.wp.com/orkunsantepheap.com/wp-content/uploads/2021/10/photo_2021-10-19_20-22-06-2.j.jpg?ssl=1)
![](https://i1.wp.com/orkunsantepheap.com/wp-content/uploads/2021/10/photo_2021-10-19_20-22-06-3.j-1.jpg?ssl=1)
![](https://i2.wp.com/orkunsantepheap.com/wp-content/uploads/2021/10/photo_2021-10-19_20-22-06.jpg?ssl=1)
លោកស្រី ភិន វិជ្ជាសច្ចរ៉ា អ្នកបុរាណវិទូដែលមើលខុសត្រូវការដ្ឋានជួសជុលនោះ ឱ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះថា ការជួសជុលនេះ ធ្វើឡើងបន្ទាប់ពីអ្នកជំនាញមើលឃើញថា ច្រកចូលខាងកើត នៃប្រាសាទអង្គរវត្ត បានរងការខូចខាតតិចតួចដោយផ្នែកខ្លះៗ ដូចជា ច្រកឡើង នៃកាំជណ្ដើរ ជ្រុះដំបូល ព្រំដំបូល និងហោជាងជាដើម។ តែបើទោះបីជាមានការខូចខាតតិចតួចបែបនេះក្តី ក៏អ្នកជំនាញត្រូវការថែទាំ និងជួសជុលជាចាំបាច់ ដើម្បីជៀសវាងការឈានទៅដល់ការខូចខាតធ្ងន់ធ្ងរបាត់រូបរាង។
លោកស្រី ភិន វិជ្ជាសច្ចរ៉ា បន្តទៀតថា កិច្ចការដំបូង នៃការជួសជុលនេះដែរ គឺក្រុមការងារជំនាញបានធ្វើការសិក្សាទៅលើសម្រង់ប្លង់ រុករកថ្ម ដែលបានជ្រុះធ្លាក់ចុះរប៉ាត់រប៉ាយហើយកំណត់រូបរាងរបស់វាឡើងវិញ មុននឹងធ្វើការសម្អាតថ្មទាំងនោះឱ្យស្អាត បន្ទាប់មកក្រុមការងារបន្តកិច្ចការមួយទៀត គឺយកថ្មទាំងនោះទៅផ្គុំនៅកន្លែងដើមឡើងវិញ៕