សម្តេចតេជោ ហ៊ុន សែន ដោយការងារមមាញឹកខ្លាំងពិសាបាយថ្ងៃត្រង់នៅការិយាល័យការងារនៅវិមានសន្តិភាព

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ដោយការងារមមាញឹកខ្លាំងពិសាបាយថ្ងៃត្រង់នៅការិយាល័យការងារនៅវិមានសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារនៅលើ Facebook របស់សម្តេចយ៉ាងដូច្នេះថា៖ «សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះបាយថ្ងៃត្រង់នៅការិយាល័យការងារនៅវិមានសន្តិភាព។ មូលហេតុដោយជាប់រវល់ការងារមិនអាចត្រឡប់ទៅផ្ទះវិញបាន។ ជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុនតាមវីដេអូ បន្ទាប់មកជួបរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីដោយផ្ទាល់និងបន្តទៅទៀតគឺចេញដំណើរតាមរថយន្តទៅខេត្តព្រះសីហនុ។

ពេលនេះកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីសម្ភោធដាក់ឱយប្រើប្រាស់សមិទ្ធិផលជាច្រើនដែលយើងបានកសាងឡើង។ដូចនេះមានតែបាយនៅកន្លែងធ្វើការចំណេញពេលជាង។ ដឹកនាំប្រទេសគឺរវល់បែបនេះហើយពេលខ្លះរកពេលទទួលទានបាយមិនបានផង»៕

Previous Article
Next Article