លោក ចាប នាង, ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម វង្ឃ ពិសិដ្ឋ ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង កែលម្អរ និងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ លោក ចាប នាង អភិបាលនៃគណ:អភិបាលក្រុង និង លោក ប៊ុង តាំងឡាយ អភិបាលរងក្រុងពោធិ៍សាត់ បានជួបទទួលពិភាក្សាជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន, ឯកឧត្តម វង្ឃ ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួង សាធារណ:ការ ដឹកជញ្ជូន, ឯកឧត្តម លឹម សុខតូ អភិបាលរងខេត្ត ដើម្បីចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង កែលម្អរ និងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ក្រុងពោធិ៍សាត់ រួមនិងការធ្វើបទបង្ហាញពីទីប្រឹក្សាបច្ចេកទេសគម្រោង (ADB) នូវលទ្ធផលនៃអនុគម្រោងទាំង២ រួមមាន :
១-អនុគម្រោងទីលានចាក់សំរាមថ្មី
២-អនុគម្រោង ប្រពន្ធ័លូរំដោះទឹកកក្វក់ និងអាងប្រព្រឹត្តិកម្ម ។