ក្រសួងទេសចរណ៍ជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៥ ក្រុមហ៊ុន

ក្រសួងទេសចរណ៍ជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៥ ក្រុមហ៊ុន រួមមាន៖

១. ទីភ្នាក់ងារទេសចរណ៍ អេស៊ា ខននើរ ត្រាវែល (ASIA CORNER TRAVEL, LTD.)

២. ការីទេសចរណ៍ ប៊ីយ៉ន បឌើរ ត្រាវែល អេន ធួរ ឯ.ក (BEYOUND BORDERS TRAVEL AND TOURS CO., LTD)

៣. ការីទេសចរណ៍ ហ្គូដ ធួរ & អ៊ែរ ឯ.ក (GOOD TOURS & AIR CO., LTD.)

៤. ការីទេសចរណ៍ ខូរៀ អេស៊ា ត្រាវែល (KOREA ASIA TRAVEL)

៥. ការីទេសចរណ៍ មេរុ ធួរ (MERU TOUR)

ក្រសួងទេសចរណ៍នឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ក្នុងរយៈពេល០១ខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ធ្វើការតវ៉ា ករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់ជាមួយអាជីវកម្មខាងលើ។

Previous Article
Next Article