គម្រោងសាងសង់ផ្លូវដែកល្បឿនលឿនភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត គ្រោងចាយទុនប្រមាណ ៤ពាន់លានដុល្លារ

គម្រោងសាងសង់ផ្លូវដែកល្បឿនលឿនភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត គ្រោងចាយទុនប្រមាណ ៤ពាន់លានដុល្លារអាមេរិក និងប្រើពេលសាងសង់ប្រមាណ ៤ឆ្នាំ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធពីចម្ងាយជាមួយក្រុមការងារជំនាញនៃក្រុមហ៊ុន CRBC និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងជាច្រើនរូប។

Previous Article
Next Article