អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ២៣១គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣

យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ២៣១គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ១៤២គ្រឿង និងរថយន្ត ៨៩គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៦,៩៨៨គ្រឿង ក្នុងនោះមានម៉ូតូ ៥,៧៧៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ១,២១៩គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក និងស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ខ្សែក្រវាត់ អត់បណ្ណបើកបរ ឆៀក និងល្មើសសញ្ញាជាដើម។

Previous Article
Next Article