ក្រសួងសុខាភិបាល ច្រានចោល​ព័ត៌មាន​បង់ថ្លៃ​ស្នាក់នៅ និង​ហូបចុក ក្នុងអំឡុងពេល​ច​ត្តា​ឡី​ស័ក និង​ស្នើឱ្យ​អាជ្ញាធរ​ចាត់វិធានការ​តាម​ផ្លូ​ច្បាប់​ចំពោះ​សារព័ត៌មាន NP Video

ភ្នំពេញ៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៅ​ល្ងាច​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាស​ច្រានចោល​ទាំងស្រុង​នូវ​ការផ្សាយ​មិន​ត្រឹមត្រូវ​របស់​សារព័ត៌មាន​អន​ឡាញ ឈ្មោះ NP Video ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ស្តីពី​តម្លៃ​របប​អាហារ  និង​ការ​ស្នាក់​ធ្វើ​ច​ត្តា​ឡី​ស័ក  របស់​បុគ្គល​ដែលមាន​អាក់​ខោ​ន​ឈ្មោះ San Sek Sokhom  ដែលមាន​ចរិត​បំពុលសង្គម  និង​ចោទប្រកាន់​ដោយ​មិន​ទាំង​យល់​ពី​នីតិវិធី​ក្នុងការ​ជ្រើសរើស​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក  ក្នុងពេលដែល​ក្រសួងសុខាភិបាល​កំពុង​តែ​ខិតខំ​អនុវត្ត​វិធានការ​ទប់ស្កាត់​កុំឱ្យ​មានការ​ចម្លង​ដោយសារ​ការនាំ​ចូល​វីរុស​កូ​វីដ-១៩ ពី​ក្រៅប្រទេស​មក​កម្ពុជា។

ក្នុងនាម​ក្រសួងសុខាភិបាល លោកជំទាវ​វេជ្ជបណ្ឌិត បាន​សង្កត់ធ្ងន់ថា ៖ «ក្រសួង សូមបញ្ជាក់​ជូន​ថា  ការជ្រើសរើស​ស​សណ្ឋាគា​រ​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​បង់ថ្លៃ គឺជា​ការសម្រេចចិត្តរ​បស់​បុគ្គល​រូបនោះ​ដោយ​ខ្លួនឯង  ដោយ​គ្មាន​ការបង្ខិតបង្ខំ​ឡេ​ី​យ  ព្រមទាំង​មានការ​ចុះហត្ថលេខា​លេ​ី​ទម្រង់​ជ្រេ​ី​ស​រេ​ី​ស​ទីកន្លែង​ដោយ​សាមីខ្លួន​ផ្ទាល់​ទៀតផង។ ហើយ​ប្រសិន​បេ​ី​បុគ្គល​រូបនោះ​មិនមាន​ថវិកា​បង់ថ្លៃ​សណ្ឋាគារ  និង​ចំណីអាហារ​ខ្លួនឯង​នោះ  គាត់​អាច​ជ្រេ​ី​ស​រេ​ី​ស​យក​កន្លែង​ដែល​រៀបចំ​ដោយ​រដ្ឋ​ជា​អ្នកចេញ​ថ្លៃ​ជួស​បាន។  តែ​ករណីនេះ  គឺ​បុគ្គល​រូបនេះ  ដឹង​ហេ​ី​យ​ថា​ត្រូវ​បង់ថ្លៃ​សណ្ឋាគារ  និង​ម្ហូបអាហារ  ហេ​ី​យ​ជ្រេ​ី​សយ​កដោយ​ខ្លួនឯង​ទៀត  តែ​បែរជា​មក​ចោទប្រកាន់​ក្រសួង​បែបនេះ​ទៅវិញ  ដែល​ក្រសួង សូម​ប្រកាស​ច្រានចោល​ទាំងស្រុង​នូវ​រាល់​កា​រលេ​ី​កឡេ​ី​ង​តាម​ការផ្សាយ​របស់  NP Video និង​បុគ្គល​រូបនេះ​ផងដែរ»។

លោកជំទាវ​បាន​បន្ថែមថា NP Video គួរតែ​មុននឹង​ផ្សាយ  ត្រូវ​ស្រាវជ្រាវ​ពិនិត្យ​មេ​ី​ល​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន ចៀសវាង​ការផ្សាយ​មិន​ត្រឹមត្រូវ  ដែល​នឹង​ធ្វេ​ី​ឱ្យមាន​ការយល់ច្រឡំ  និង​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​ដែល​បាន  និង​កំពុង​ខិតខំ​ធ្វេ​ី​ការ​ទាំងថ្ងៃទាំងយប់  មិន​ទាំង​បាន​ឈប់សម្រាក​ផង​នោះ។  រីឯ ការបង់ថ្លៃ ស្នាក់នៅ  ហូបចុក​សម្រាប់​ជនជាតិខ្មែរ គឺ​បង់​ឱ្យទៅ​សណ្ឋាគារ ផ្ទាល់​តែម្តង​ដោយ​ខ្លួនឯង  ដែល​សណ្ឋាគារ​ជា​អ្នកទទួលបន្ទុក​ផ្តល់​សេវា​សម្រាប់​បុគ្គល​ស្នាក់នៅ ។

ដោយឡែក​ក្រសួងសុខាភិបាល ក៏បាន​ជូន​នូវ​ការពន្យល់  និង​ការ​ឆ្លេ​ី​យ​តប​ចំពោះ​ការ​លេ​ី​កឡេ​ី​ង​ពី​រឿងនេះ  ជូនទៅ​បុគ្គល​រូបនោះ  ដែល​បាន​ប្រេ​ី​ប្រាស់​អាក់​ខោ​នផ្សេងៗគ្នា  តែ​សាច់រឿង​តែមួយ  ហេ​ី​យ​ក្រសួង  ក​ក៏បាន​ពន្យល់គាត់ៗក៏បាន​ឆ្លេ​ី​យ​តប​បំភ្លឺ​លេ​ី​ការយល់ច្រឡំ​របស់គាត់​រួច​ហេ​ី​យ​ដែរ (មាន​ដូចខាងក្រោម​នេះ) តែ  NP Video អន​ឡាញ  នៅតែ​បន្ត​បំផុស​រឿង​ដែល​មិន​ត្រឹមត្រូវ​នេះ។

ក្រសួង សុខាភិបាល ក៏បាន ស្នេ​ី​សុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​ចាត់ការ​លេ​ី​សារព័ត៌មាន  ដែល​ផ្សព្វផ្សាយ​មាន​ចរិត​មិន​ត្រឹមត្រូវ បំពុលសង្គម នេះ​ផងដែរ ដែល​ក្នុង​កាល:ទេស:នេះ គួរតែ​រួមគ្នា ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ-១៩  និង​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ហ្មត់ចត់ ដេ​ី​ម្បី​ប្រទេស​កម្ពុជា​មិនមាន​ការចម្លង​ចូលក្នុង​សហគម​ន៌៕

#អគុណសន្តិភាព