រាជរដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធប្រចាំខែ គ្រប់ប្រភេទលើកលែងតែ VAT ចំពោះសណ្ឋាគារ, ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅខេត្តសៀមរាប

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម (VAT) ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប សម្រាប់រយៈពេល៣ខែ គឺពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣។

រាជរដ្ឋាភិបាលសម្រេចបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទលើកលែងតែ VAT ចំពោះសណ្ឋាគារ, ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅខេត្តសៀមរាប រយៈពេល៣ខែ