កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបជាង ៦០ម៉ឺននាក់​ គិតត្រឹមរយ:ពេល ៧ថ្ងៃចុងក្រោយខែមករា

នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារព្រំដែនរួមទទួលទិសភូមិភាគទី៣ ភូមិភាគទី៤ និងភូមិភាគទី៥ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមបណ្តាព្រំដែន នៅនាយកដ្ឋានកណ្តាលនគរបាលព្រំដែន ដោយមានការចូលរួមពីឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនករបាលជាតិ ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក និងមន្រ្តីពាកព័ន្ធជាច្រើនរូបទៀត។