មនុស្ស ៥៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅថ្ងៃទី០៦ ខែកុម្ភៈ​ ម្សិលមិញ

សន្តិភាព Avatar

យ៉ាងហោចណាស់មានជនសង្ស័យចំនួន​ ៥៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០៧ ខែកុម្ភៈ​ ឆ្នាំ២០២៣​នេះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង​ ៥៣នាក់នោះ មាន ២៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នបទល្មើសព្រហ្មទណ្ឌ ១៣ករណី​ និងជនសង្ស័យ​ ២៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន​ ១១ករណី។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

សន្តិភាព Avatar
Author Profile

John Doe

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam.

Latest posts
Search
Tags

កម្ពុជា (14)កាកបាទក្រហមកម្ពុជា (24)កូរ៉េខាងត្បូង (9)ក្រសួងទេសចរណ៍ (9)ក្រសួងធនធានទឹក (8)ក្រសួងបរិស្ថាន​ (10)ក្រសួងមហាផ្ទៃ (11)ក្រសួងសុខាភិបាល (40)ក្រសួង​អប់រំ (10)ខេត្តកណ្តាល (9)ខេត្តកំពង់ឆ្នាំង (8)ខេត្តកំពត (10)ខេត្តក្រចេះ (8)ខេត្តបាត់ដំបង (11)ខេត្តព្រះសីហនុ (17)ខេត្តមណ្ឌលគិរី (8)ខេត្តសៀមរាប (24)គ.ជ.ប (10)ចិន (19)ជប៉ុ​ន (16)ទឹកជំនន់ (9)បោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក (10)ប្រទេស​ចិន (10)ព្រះសីហនុ (8)ភ្នំពេញ (45)លោក​បៃ​ដិ​ន​ (13)សម្ដេចតេជោ ហ៊ុន សែន (28)សម្ដេច​ក្រឡាហោម ស ខេង (11)សម្ដេច​តេ​ជោ ហ៊ុន សែន (16)សម្តេចតេជោ ហ៊ុន សែន (20)សម្តេច​តេ​ជោ (19)សម្តេច​តេ​ជោ ហ៊ុន សែន (36)សហរដ្ឋអាមេរិក (45)អរគុណសន្តិភាព (17)អាជ្ញាធរ​ជាតិ​អប្សរា (10)អាមេរិក (31)អំណោយ (10)ឯកឧត្តម ជាវ តា​យ (8)ឯកឧត្តមប៉ាន់ខែម ប៊ុនថន (12)ឯកឧត្តម ម៉ៅ ធនិន (8)ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត (8)​កូ​វីដ-១៩ (208)​លោក​ត្រាំ (20)​វ៉ាក់សាំង (13)​វ៉ាក់សាំង​កូ​វីដ-១៩ (15)