សេចក្ដីជូនដំណឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៥-១១ ខែកក្កដា

ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម បាន​ចេញ​សេចក្តីជូន​ដំណឹង ស្ដីពី ស្ថានភាព​ធាតុ​អាកាស ចាប់ពី​ថ្ងៃទី៥ ដល់​ថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ២០២៣​។

ក្រសួង​បញ្ជាក់ថា សប្ដាហ៍​ដំបូង​នៃខែ​កក្កដា ឆ្នាំ២០២៣ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ឥទ្ធិពលពី​ប្រព័ន្ធ​សម្ពាធ​ទាបគួប​ផ្សំ និង​ខ្យល់​មូសុង​និរតី​ក្នុង​កម្រិត​ខ្សោយ​។ លក្ខណ:បែប​នេះ​នឹង​ធ្វើ​ឲ្យ​៖

១​៖ តំបន់​ទំនាប​កណ្តាល
* សីតុណ្ហភាព​អប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មានពី ៣៤-៣៦ °C
* អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ទៅ​តិចតួច និង​មធ្យម​ដោយ​ផ្នែក​ខ្លះ លាយឡំ​ដោយ​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់​។

២​៖ តំបន់​ខ្ពង់រាប
* សីតុណ្ហភាព​អប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន ៣៣-៣៥ °C
* អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិតពី​ខ្សោយ​ទៅ​តិចតួច និង​មធ្យម​ដោយ​ផ្នែក​ខ្លះ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

៣​៖ តំបន់​មាត់​សមុទ្រ
* សីតុណ្ហភាព​អប្បបរមា មានពី ២៥-២៧ °C
* សីតុណ្ហភាព​អតិបរមា មានពី ៣២-៣៤ °C
* អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិតពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕