រាជរដ្ឋាភិបាលចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ

រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២៣នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវ​ការ ស្តីពី​ការ​បង្កើន​ប្រាក់​ឧបត្ថម្ភជូន​កម្មករ​និយោជិត មន្រ្តី​រាជការ ជាស្រ្តី និងស្រ្តី​នៃ​គ្រួសារ​ដែល​មាន​បណ្ណ​សមធម៌​ក្នុង​ពេល​មាន​ផ្ទៃពោះ​រហូត​ដល់​កូន​អាយុ២ឆ្នាំ​ ដើម្បី​ចូល​រួម​លើក​កម្ពស់​សុខមា​ភាព​មាតា និង​កុមារ​តូច ព្រម​ទាំង​ដោះ​ស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​ចាប់​តាំងពី​កូន​នៅ​ក្នុង​ផ្ទៃ រហូត​ដល់​អាយុ២ឆ្នាំ​។ នេះបើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បណ្តាញ​ព័ត៌មាន Fresh News ទទួល​បាន​នៅ​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២៣នេះ​។