ពិធី​ប្រគល់-ទទួល​ឧបករណ៍​ប្រើ​ប្រាស់​សម្រាប់​ពន្លត់​អគ្គិភ័យ រថយន្ត​គិលាន​សង្រ្គោះជូន​ដល់​អង្គ​ភាព​ចំនួន៤ ក្នុង​ខេត្ត​បាត់​ដំបង

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី៦ ខែ​កក្កដា ឆ្នាំ២០២៣ ឯក​ឧត្តម សុខ លូ អភិបាល នៃគណៈ​អភិបាល​ខេត្ត​បាត់​ដំបង បាន​អញ្ជើញ​ប្រគល់​ឧបករណ៍​ប្រើ​ប្រាស់​សម្រាប់​ពន្លត់​អគ្គិភ័យ រថយន្ត​គិលាន​សង្រ្គោះជូន​ដល់​អង្គ​ភាព​ស្នង​ការ​នគរបាល​ខេត្ត​បាត់​ដំបង ផ្ដល់ជូន​រថយន្ត​គិលាន​សង្រ្គោះជូន​ដល់កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាត់​ដំបង មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​បាត់​ដំបង និង​មណ្ឌល​បន្សាប​គ្រឿងញៀន កែ ស៊ីនួន ដើម្បី​ពង្រឹង​ដល់​ការដឹក​ជញ្ជូន​សង្រ្គោះបឋម​ក្នុង​ភូមិ​សាស្រ្ដ​ខេត្ត​បាត់​ដំបង ឱ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​បាន​មួយ​កម្រិត​ទៀត ៕