ឯកឧត្តម​បណ្ឌិត ជា បូរ៉ា ចុះជួប​សំ​ណោះ​សំណាល​​ និង​បង្រៀន​គូស​សន្លឹកឆ្នោតនៅក្នុង​ភូ​មិចេី​ងដេីង​ ឃុំ​ចេីងដេីង​ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​

នា​ព្រឹក​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ជា បូរ៉ា អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួួយ​ខេត្តកំពង់ធំ និង​ស្រុក​បា​រាយ៍ និង​តាំងគោក បាន​អញ្ជើញ​ជួប​សំ​ណោះ​សំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស និង​ប្រជាពលរដ្ឋ​ចំនួន ៣៨៥រូប ក្នុង​ឱកាស​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​របស់​គណបក្ស និង​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល ព្រមទាំង​បាន​បង្រៀន​គូស​សន្លឹកឆ្នោត នៅក្នុង​ភូ​មិចេី​ងដេីង​ ឃុំ​ចេីងដេីង​ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។