សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍផែកងទ័ពសមុទ្ររាម ជាការពង្រឹងសមត្ថភាពការពារជាតិ មិនមែនដើម្បីគំរាមកំហែង ឬឈ្លានពានប្រទេសណាមួយឡើយ

ជាថ្មីម្ដងទៀត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះថា ការអភិវឌ្ឍផែកងទ័ពសមុទ្ររាម និងប្រភេទទ័ពផ្សេងទៀត គឺដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជា ហើយគ្មានចេតនាដើម្បីគំរាមកំហែង ឬបង្កើតសង្គ្រាមជាមួយអ្នកណានោះទេ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីអបអរសាទរខួបលើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក, សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងថា មូលដ្ឋានកងទ័ពសមុទ្ររាម ដែលកំពុងធ្វើការអភិវឌ្ឍនេះ ក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសណាមកបោះទីតាំងនោះដែរ និយាយដោយឡែក ហើយនិយាយជារួម នៅលើទឹកដីកម្ពុជា គ្មានមូលដ្ឋានកងទ័ពបរទេសឡើយ។

អានបន្ត