សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ពីកំណែទម្រង់៣ សម្រាប់កងទ័ពកម្ពុជា ដើម្បីពង្រឹងសមត្ថភាព ស្មារតីជាតិនិយម លើកកម្ពស់កិត្យានុភាពជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនូវកំណែទម្រង់សំខាន់ៗ៣ចំណុចសម្រាប់កងទ័ពកម្ពុជា ដើម្បីពង្រឹងសមត្ថភាពកងកម្លាំង ស្មារតីជាតិនិយម លើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។

ការថ្លែងបែបនេះក្នុងពិធីពិធីអបអរសាទរ​ខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នៅទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលថ្មីដាក់ចេញកំណែទម្រង់ជាច្រើនដើម្បីពង្រឹងសមត្ថភាពកងទ័ព។ ការកែទម្រង់កងកម្លាំងប្រដាប់អាវុធកម្ពុជាទៅជាកងកម្លាំងទំនើបមានសមត្ថភាព ធានាបាននូវភាពម្ចាស់ការក្នុងការការពារអធិបតេយ្យភាព សុខសន្តិភាព ឯករាជ្យភាពរបស់ជាតិ និងធានាបាននូវការអភិវឌ្ឍប្រទេសជាតិ។

អានបន្ត