គិត​ត្រឹម​ព្រឹក​ថ្ងៃនេះ ពុំមាន​រកឃើញ​ករណី​កូ​វីដ-១៩ថ្មី​ទេ និង​ជាសះស្បើយ ១នាក់

ភ្នំពេញ៖ រហូតដល់​ម៉ោង ០៧:៣០ ព្រឹក ថ្ងៃទី ១៣  វិច្ឆិកា ២០២០ កម្ពុជា​ពុំ​រកឃើញ​ករណី​ជំងឺ​កូ​វីដ-១៩ ថ្មី ទេ និង​ជាសះស្បើយ ១នាក់ (ជនជាតិ បារាំង ) ដូច្នេះ​ចំនួន​សរុប ៣០១នាក់ ដដែល​ចំនួន​សំរាក​នៅ​ពេទ្យ សល់ ១២នាក់  ចំនួន​ជាសះស្បើយ​សរុប​កើន​ចំនួន ២៨៩នាក់ និង ស្លាប់​គ្មាន  ។

ជំងឺ​កូ​វីដ-១៩ នៅតែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ-១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។

យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល។ យើង​ត្រូវ​បន្ត​ពាក់​ម៉ាស់​នៅពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល។

សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ-១៩ ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។ យើង​បានធ្វើ​តេស្ត​ចំនួន 205381 ស្មើនឹង  12298 ក្នុង ១លាន នាក់៕

#អរគុណសន្តិភាព