ថ្ងៃនេះ ក្រសួងសុខាភិបាល នឹងធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ-១៩ លើក​ទី៣ សម្រាប់​អ្នក​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣វិច្ឆិកា

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល នឹង​បន្ដ​ធ្វើតេស្ត​លើ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣វិច្ឆិកា ជា​លើក​ទី៣ ចាប់ពី​ម៉ោង ៧ព្រឹក​តទៅ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី។

ថ្ងៃនេះ ក្រសួងសុខាភិបាល នឹងធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី៣ សម្រាប់អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា
ថ្ងៃនេះ ក្រសួងសុខាភិបាល នឹងធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី៣ សម្រាប់អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា

គួរ​បញ្ជាក់ថា៖ គិតពី​ថ្ងៃទី ០៤ដល់​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣វិច្ឆិកា​បាន​ចំនួន ២,៥៥៣វត្ថុ​សំណាក់ (ក្នុង​ចំនួន​នេះ​មាន​អ្នក​ដែល​ធ្វើតេស្ត​លើក​ទី១ ចំនួន ១៧៣៤នាក់ និង​លើក​ទី២ ចំនួន ៨១៩នាក់) ដោយ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បង្ហាញថា៖ មាន​អ្នក​វិជ្ជមាន​កូ​វីដ-១៩ ចំនួន ៤នាក់ ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។រីឯ​អ្នកមាន​លទ្ធផល​អវិជ្ជមាន​មាន​ចំនួន ១,៧៣០នាក់។

ដោយឡែក​ការធ្វើ​តេស្ត​លើក​ទី៤ និង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ដែលជា​ថ្ងៃ​ចុងក្រោយ​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍៣ ខែវិច្ឆិកា ២០២០ ៕