អគារ​កាណាឌីយ៉ា បន្ត​បិទ​រយៈពេល១៤ថ្ងៃ​ទៀត

ភ្នំពេញ៖  ក្រសួងសុខាភិបាល​ប្រកាសថា ដោយសារ​បុគ្គលិក​នៅ​ធនាគារ​ចិន​ម្នាក់​មាន​វិជ្ជមាន​កូ​វីដ-១៩ ហើយ​បាន​ប្រើប្រាស់​ជណ្តើរយន្ត​រួមគ្នា​នៅ​អគារ​កាណាឌីយ៉ា ដូច្នេះ​ត្រូវ​បិទ​អគារ​កាណាឌីយ៉ា​ទាំងមូល​បន្តទៀត រយៈពេល១៤ថ្ងៃ។

ការបិទ​នេះ គិត​ចាប់ពី​ថ្ងៃទី០៣-១៧ ខែធ្នូ ឆ្នាំ២០២០ ហើយ​បុគ្គលិក​ទាំងអស់​នឹងត្រូវ​ធ្វើតេស្ត​លើក​ទី២ នៅ​ថ្ងៃទី១៣ ខែធ្នូ និង​លើក​ទី៣នៅ​ថ្ងៃទី១៧ ខែធ្នូ។

#អរគុណសន្តិភាព