សង្ស័យថា​អ៊ីរ៉ង់​បាន​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​លើសចំនួន​កំណត់ដោយ​អន្តរជាតិ​ដល់​ទៅ១០ដង

 

បរទេស៖ទូរទស្សន៍ BBC ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ទី៥ខែកញ្ញា​នេះ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ប្រទេស​អ៊ីរ៉ង់​ទំនងជា​កំពុងមាន​បរិមាណ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​លើសពី​ចំនួន​ដែល​ត្រូវបាន​អនុញ្ញាត​ក្រោម​កិច្ចព្រមព្រៀង​អន្តរជាតិ​ដល់​ទៅ១០ ដង។

ការលើកឡើង​ដែល​ត្រូវបានធ្វើ​ដោយ​អ្នកឃ្លាំមើល​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​កិច្ចការងារ​នុយក្លេអ៊ែរ​ខណៈដែល ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) បាន​និយាយថា​ស្តុក​ផ្ទុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​របស់​អ៊ីរ៉ង់​បាន​កើន​ឡើងដល់ ២១០៥ គីឡូក្រាម ។

ការប្រកាស​តួលេខ​នេះ​បាន​ធ្វើឡើង​នៅក្រោយ​ពេលដែល​អ៊ីរ៉ង់​បាន​អនុញ្ញាតិ​ឲ្យ IAEA បាន​យល់ព្រម​ឲ្យ​ក្រុមការងារ​ស៊ើបអង្កេត​អន្តរជាតិ​បាន​ចូលទៅ​ដល់ទី​តាំង​នុយក្លេអ៊ែរ​ចាស់​របស់ខ្លួន​ចំនួន២កន្លែង​នាពេល​កន្លងទៅ។

អ៊ីរ៉ង់​ទោះបីជា​យ៉ាងណាក្តី​បានបញ្ជាក់​ដដែល​ថា​កម្ម​វិធី​នុយក្លេអ៊ែរ​របស់ខ្លួន​គឺ​ស្ថិតនៅក្រោម​គោលបំណង​ដោយ​សន្តិភាព​ប៉ុណ្ណោះ៕