កម្មការិនី​ជនជាតិខ្មែរ​ម្នាក់ អាយុ ៣០ នៅ​ខេត្តកំពង់ស្ពឺ បានទទួល​មរណភាព​ដោយសារ​ជំងឺ​កូ​វីដ-១៩

កំពង់ស្ពឺ៖យោងតាម​លិខិត​មរណភាព របស់​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១នេះ កម្មការិនី​ជនជាតិខ្មែរ អាយុ ៣០ម្នាក់ រស់នៅ​ភូមិ​គោក​ដង្កោ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ បានទទួល​មរណភាព​ដោយសារ​ជំងឺ​កូ​វីដ-១៩ ហើយ​ត្រូវបាន​បញ្ជូនទៅ​បូជា​នៅ វត្ត​សំបួរ ។

កម្មការិនី បានទទួល​មរណភាព​នៅវេលា​ម៉ោង ៩:៣៥នាទី​យប់ ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១ ដោយសារ​ជំងឺ​កូ​វីដ-១៩៕

#អរគុណសន្តិភាព