អូស្ត្រាលី​ផ្តល់​ថវិកា ៤លាន​ដុល្លារ​អូស្ត្រាលី​បន្ថែមទៀត ដើម្បី​ពង្រឹង​ភាព​ធនៈ និង​ការឆ្លើយតប​របស់​កម្ពុ​ជា​ចំពោះ​វិបត្តិ​កូ​វិដ១៩

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ ជាមួយនឹង កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ដើម្បី​ផ្ដល់​ថវិកា ៤ លាន​ដុល្លារ​អូស្ត្រាលី​បន្ថែមទៀត សម្រាប់​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ-១៩ មកលើ​សេដ្ឋកិច្ច និង​ពលរដ្ឋ​កម្ពុជា។ កិច្ចព្រមព្រៀង​នេះ​នឹង ចាប់ផ្តើម​អនុវត្តភ្លាមៗតែម្តង។

សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ឱ្យដឹងថា​ថវិកា​ដែល​ផ្តល់​នេះ គឺជា​ថវិកា​បន្ថែម​លើ​មូលនិធិ​ពង្រឹង​ភាព​ធន់​របស់​អូស្ត្រាលី-UNDP ជា​យន្តការ​មួយ ប្រកបដោយ​ភាពទន់ភ្លន់ ដែល​បាន​នឹង​កំពុងផ្តល់​ការគាំទ្រ​ដល់​កម្ពុជា ក្នុងការ​ឆ្លើយតប និង​ស្តារ​ផលប៉ះពាល់ សង្គម​សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយសារ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ-១៩ ។

គិត​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ មូលនិធិ​នេះ​បាន​បំពេញ​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ពង្រីក​ការ​អនុ វត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដែល​កម្ពុជា​កំពុង​អនុវត្ត ហើយ​ដែល​កន្លងមក​បានផ្ដល់​សាច់ប្រាក់​ចំនួន ២៩០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ​ប្រមាណ ៦៩៣ ០០០ គ្រួសារ​នៅ​កម្ពុជា​ក្នុងអំឡុងពេល នៃ​ការ​រាតត្បាត​ជាស​កល​នេះ។ ជា​ឧទាហរណ៍ អូស្ត្រាលី​និង​UNDP បានផ្ដល់​ការគាំទ្រ​ដល់​កម្មវិធី​ដ៏​មាន​សារៈ សំខាន់​មួយ​នេះ របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការធ្វើ​លទ្ធកម្ម​ឧបករណ៍​ថា​ប្អៀ​ត​ចំនួន១៧០០គ្រឿង សម្រាប់​ប្រើប្រាស់​ក្នុងការ​កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ រាប់សែន​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ កូ​វីដ ១៩ ដើម្បីឱ្យ​ពួកគេ​អាច​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​នានា។

 

 

មូលនិធិ​នេះ​ក៏បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជុំវិញ​ការបង្កើត​តំ​រូ​សម្រាប់​ព្យាករណ៍ និង​វិភាគ​លើ​ផលប៉ះពាល់​នៃ​កូ​វីដ-១៩ ដើម្បី ផ្តល់​ជា​ព័ត៌មាន សម្រាប់​ការដាក់ចេញ​នូវ​កញ្ចប់​ថវិកា​សង្គ្រោះ សម្រាប់​ជួយ​ដល់​អ្នក​ដែល​ងាយ​រងគ្រោះ​ជាងគេ។

មូលនិធិ​ពង្រឹង​ភាព​ធន់​នេះ​បាន​ជួយ​សម្រួល​ឱ្យមាន​ការបន្ត​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន​ប្រកបដោយ សុវត្ថិភាព តាមរយៈ​ការ​ផ្តល់នូវ​ឧបករណ៍​ការពារ និង​សម្ភារ​អនាម័យសំខាន់ៗ ដល់​អគ្គនាយកដ្ឋាន​គ​យ​និង​រដ្ឋ ករ​កម្ពុជា។ មូលនិធិ​នេះ ក៏បាន​ជួយ​ឱ្យ​អាជីវកម្ម​ខ្នាតតូច អា​ចត​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ទីផ្សារ​ពាណិជ្ជកម្ម​អ ឡេ​ត្រូ​និក​តាម​អ៊ី​ន​ធឺ​ណេ​ត ដើម្បីឱ្យ​អាជីវកម្ម​ទាំងនេះ​នៅតែ​អាច​បន្ត​ដំណើរការ​រប​ស់​ខ្លួន ក្នុងអំឡុង​ពេលដែល មានការ​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​ទីក្រុង និង​មានលទ្ធភាព​ចូលប្រឡូក​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​រយៈពេល​វែង។

លោក Nick Beresford នាយក UNDP ប្រចាំ​កម្ពុជា មានប្រសាសន៍ថា “អូស្ត្រាលី គឺជា​ប្រទេស​ដែល នាំមុខគេ​ក្នុងការ​ផ្តល់ជំនួយ​អភិវឌ្ឍន៍​យ៉ាង​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ហើយ​ប្រទេស​អូស្ត្រាលី​បានធ្វើ បែបនេះ តាមរយៈ​កម្មវិធី​វៃឆ្លាត ដែល​បត់បែន​ទៅតាម​កាលៈទេសៈ​ជាក់ស្ដែង។ រួមគ្នា​យើង​អាចឆ្លើយតប​បាន យ៉ាង​លឿន​ចំពោះ​វិបត្តិ​នេះ តាមរយៈ​ការគាំទ្រ​ដល់​ការពង្រីក​កម្មវិធី​ជំនួយ​សង្គម ឱ្យបាន​ឆាប់រហ័ស​ដើម្បីឱ្យ ជំនួយ​ឧបត្ថម្ភ​នានា បាន​ដល់​គ្រួសារ​ដែល​ត្រូវការ​ជំនួយ​ជាងគេ ហើយ​ក្នុងពេល​ជាមួយគ្នា​ក៏​ការពារ​ដំណើរការ ពាណិជ្ជកម្ម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ផងដែរ។ –

ឯកឧត្តម Pablo,Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា “កូ​វីដ-១៩ នាំមក​នូវ បញ្ហា​ប្រឈម​បន្ទាន់​ចំពោះមុខ​ជាច្រើន ដល់​សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។ ក្នុងនាម ជា​ដៃគូ និង​មិត្ត​ភ័ក្ត្រ​យូរអង្វែង​របស់​ប្រទេស​នេះ យើង​ចង់​ធ្វើ​អ្វីដែល​អាចធ្វើ​ទៅបាន ដើម្បី​សម្រាល​ផលប៉ះពាល់ ទាំងនេះ ជាពិសេស​ផលប៉ះពាល់​មកលើ​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ​ជាងគេ។ តាមរយៈ​ការសហការ​ជាមួយ នឹង UNDP យើង​ក៏​កំពុង​បង្កើន​ថវិកា​គាំទ្រ​សម្រាប់​ការងារ​ដែល​ចាំបាច់​នៅពេល​បច្ចុប្បន្ន ដើម្បី​ជួយ​កម្ពុជា​ក្នុង ការត្រៀម​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ឱ្យបាន​ឆាប់រហ័ស ប្រកបដោយ​បរិ​យាប​ន្ន បន្ទាប់ពី​ការ​រាតត្បាត​ជាស​កល នេះ»

 

 

ថវិកា៤លាន​ដុល្លារ​អូស្ត្រាលី​បន្ថែម​នេះ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​បន្ត​ការអនុវត្ត​ការងារ​ពង្រឹង​កម្មវិធី ជំនួយ​សង្គម និង​គាំទ្រ​ដល់​អាជីវកម្ម​នៅក្នុង​ស្រុក ដើម្បី​សម្រប​ខ្លួន​ទៅ​ស្ថានភាព​ដែល​ពួកគេ​ជួបប្រទះ ក្នុង អំឡុងពេល​ដែលមាន​កា​រ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​នេះ ព្រមទាំង​អាទិភាព​ដទៃទៀត​ដែល​នឹងត្រូវ​កំណត់ តាមរ យៈ​ការពិគ្រោះ​យោបល់​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា និង​សង្គម​ស៊ីវិល៕

#អរគុណសន្តិភាព