បាញ់​ផ្លោង​និង​វាយប្រហារ​តាម​អាកាស​រវាង​ប៉ា​ឡេ​ស្ទី​ន​និង​អ៊ី​ស្រា​អ៊ែ​ល​ឈានចូល​ថ្ងៃទី២

បរទេស៖គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ជន​ប៉ា​ឡេ​ស្ទី​ន​បាន​បើក​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ូ​កែ​ត​ជាច្រើន​សំដៅ​អ៊ី​ស្រា​អ៊ែ​ល​ខណៈដែល​អ៊ី​ស្រា​អ៊ែ​ល​បាន​បើក​ការវាយប្រហារ​តាម​អាកាស​សំដៅ​តំបន់​ហ្គា​ហ្សា​នៅក្នុង​ហេតុការណ៍​ជម្លោះ​ថ្មី​ដ៏​តានតឹង​មួយទៀត​នៅក្បែរ​នឹង​ទីក្រុង​យេ​រូ​សា​ឡឺម។

លាន់​ស្នូរ​ផ្ទុះ​ត្រូវ​បានលឺ​ចេញពី​អគារ​ជាច្រើន​ក្នុង​តំបន់​ហ្គា​ហ្សា​ហើយ​គ្រាប់​រ៉ូ​កែ​តរបស់​ប៉ា​ឡេ​ស្ទី​ន​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​អ៊ី​ស្រា​អ៊ែ​ល​ជាច្រើន​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​បាននាំគ្នា​ជន្លៀស​គ្នា​ចេញ​រក​កន្លែង​សុវត្ថិភាព​តាំងតែ​ពី​ពេលយប់​មកម្ល៉េះ​ហើយ​មកដល់ពេលនេះ​ពលរដ្ឋ​បា​ឡេ​ស្ទី​ន២រូប​បាត់​បង់ជីវិត​និង​ជាង១០០នាក់​ទៀត​រងរបួស​នេះ​បើ​យោងតាម​ការបញ្ជាក់​ជា​ផ្លុ​វ​ការ​ដោយ​អជ្ញាធរ​ខាង​ប៉ា​ឡេ​ស្ទី​ន។

ដោយឡែក​ខាង​អ៊ី​ស្រា​អ៊ែ​ល​វិញ​ពលរដ្ឋ​របស់ខ្លួន៦នាក់​បាន​ទទួលរងរ​បួស​ដោយសារ​គ្រាប់​រ៉ូ​កែ​ត។គួរ​ឲ្យ​ដឹង​ដែរ​ថា​ការប៉ះទង្គិច​គ្នា​ចាប់ផ្តើម​តាំងតែ​ពីថ្ងៃ​ចន្ទ​ដែល​ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ​កុមារ៩នាក់​បាន​បាត់​បង់ជីវិត​ក្នុងចំណោម​មនុស្ស​បាត់បង់​ជីវិត​ទាំង២០នៅក្នុង​តំបន់​ហ្គា​ស្សា៕

#អរគុណសន្តិភាព